នៅក៏ឈឺ ទៅក៏ឈឺ - អ៊ីវ៉ា
ចង់ហៅពួកម៉ាកជិតស្និត
បួនប្រាំនាក់ ទៅអង្គុយមាត់សមុទ្រ
ចង់ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធ
ក្រែងបានស្រលះខួក្បាល
ចង់ជិះទូកទៅលេងកោះ
ពីរបីថ្ងៃច័ន្ទ អង្គុយញ៉ាំអីអោយធូស្រាល
ចង់បំភ្លេច
ចប់រត់គេចពីស្នេហា ស្នេហាដែលមិនច្បាស់
មានអារម្មណ៍ថាខ្លួនឯងឆោតពេកហើយ
គេឳ្យធ្វើអ្វីក៏ធ្វើ
ពេលនេះទើបដឹងខ្លួនថាគេបោកប្រើ
វាឈឺចាប់ខ្លាំងណាស់
គេថាគ្រប់យ៉ាងគឺខ្ញុំយល់ច្រឡំ
គេថាគឺខ្ញុំគិតផ្ដេសផ្ដាស់
គេថាគ្រាន់ស្រលាញ់ខ្ញុំលេង
លេងសោះ
តើឈឺចាប់តិចអី
នៅទៀតក៏ឈឺ
ទៅក៏ឈឺ នៅក៏ឈឺទៅក៏ឈឺ
ធ្វើម្ដេចទៅបើក្នុងចិត្តនៅ
នឹកដល់រូបថ្លៃ
ចង់តាំងចិត្តស្អប់
ចង់បញ្ចប់ ចង់កប់លុបរាល់អ្វីៗ
ចិត្តចង្រៃនៅតែតថ្លៃឲ្យនឹកលើសដើម
តើដល់ពេលណា
ដល់ថ្ងៃណា ដល់ខែណា ដល់ឆ្នាំណា
អាចធម្មតាត្រឡប់ទៅធ្វើការបានដូចដើម
បើក្នុងពេលនេះ
វេលានេះ ម្នាក់នេះស្ទើរគ្មានដង្ហើម
ពិបាក់ផ្ដើមធ្វើមនុស្សរឹងមាំ
ដូចពីមុនណាស់
ភ្លេង
មានអារម្មណ៍ថាខ្លួនឯងឆោតពេកហើយ
គេឳ្យធ្វើអ្វីក៏ធ្វើ
ពេលនេះទើបដឹងខ្លួនថាគេបោកប្រើ
វាឈឺចាប់ខ្លាំងណាស់
គេថាគ្រប់យ៉ាងគឺខ្ញុំយល់ច្រឡំ
គេថាគឺខ្ញុំគិតផ្ដេសផ្ដាស់
គេថាគ្រាន់ស្រលាញ់ខ្ញុំលេង
លេងសោះ
តើឈឺចាប់តិចអី
នៅទៀតក៏ឈឺ
ទៅក៏ឈឺ នៅក៏ឈឺទៅក៏ឈឺ
ធ្វើម្ដេចទៅបើក្នុងចិត្តនៅ
នឹកដល់រូបថ្លៃ
ចង់តាំងចិត្តស្អប់
ចង់បញ្ចប់ ចង់កប់លុបរាល់អ្វីៗ
ចិត្តចង្រៃនៅតែតថ្លៃឲ្យនឹកលើសដើម
តើដល់ពេលណា
ដល់ថ្ងៃណា ដល់ខែណា ដល់ឆ្នាំណា
អាចធម្មតាត្រឡប់ទៅធ្វើការបានដូចដើម
បើក្នុងពេលនេះ
វេលានេះ ម្នាក់នេះស្ទើរគ្មានដង្ហើម
ពិបាក់ផ្ដើមធ្វើមនុស្សរឹងមាំ
ដូចពីមុនណាស់
បើក្នុងពេលនេះ
វេលានេះ ម្នាក់នេះស្ទើរគ្មានដង្ហើម
ពិបាក់ផ្ដើមធ្វើមនុស្សរឹងមាំ
ដូចពីមុនណាស់




No comments: